ព័ត៌មានក្រុមហ៊ុន
株式会社 トモミマホーブクメール (Tomomi Mahob Khmer Co., Ltd.)
Tomomi Khmer គឺជាហាងលក់ម្ហូបអាស៊ី សាច់ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដែលមានទីតាំងនៅទីក្រុង Nagahama ខេត្ត Shiga ប្រទេសជប៉ុន។
ព័ត៌មានក្រុមហ៊ុន
- ឈ្មោះក្រុមហ៊ុន
- 株式会社 トモミマホーブクメール (Tomomi Mahob Khmer Co., Ltd.)
- ទីតាំង
- 〒526-0804 滋賀県長浜市加納町430-8
- ឆ្នាំបង្កើត
- 2025
- តំណាងក្រុមហ៊ុន
- 中村 建介
- ដើមទុន
- 500万円
- លេខទូរស័ព្ទ
- 0749-50-8743
- លេខទូរសារ
- 0749-50-7698
- ប្រភេទអាជីវកម្ម
- លក់ម្ហូបអាស៊ី សាច់ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ។
- គោលដៅលក់សំខាន់ៗ
- ដឹកជញ្ជូនទូទាំងប្រទេសជប៉ុន
- អ្នកផ្គត់ផ្គង់សំខាន់ៗ
- ថៃ វៀតណាម កម្ពុជា និងក្រុមហ៊ុនពាណិជ្ជកម្មក្នុងស្រុកជប៉ុន
- ធនាគារ
- 滋賀銀行、ゆうちょ銀行
ប្រវត្តិក្រុមហ៊ុន
ការបង្ហាញព័ត៌មានផ្អែកលើច្បាប់ពាណិជ្ជកម្មជាក់លាក់
ក្រុមហ៊ុន Tomomi Mahob Khmer Co., Ltd. មានទីតាំងនៅ 430-8 Kano-cho, Nagahama City, Shiga Prefecture ហើយមានលក់ម្ហូបអាស៊ី សាច់ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ។
យើងទទួលការបញ្ជាទិញតាមគេហទំព័រ ហើយដឹកជញ្ជូនតែក្នុងប្រទេសជប៉ុនប៉ុណ្ណោះ។
ថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍គឺថ្ងៃចន្ទ។ ក្នុងថ្ងៃឈប់សម្រាក អតិថិជននៅតែអាចផ្ញើការបញ្ជាទិញ ឬសំណួរតាមអ៊ីមែលបាន។ ជាទូទៅ យើងនឹងឆ្លើយតបតាមអ៊ីមែលក្នុងរយៈពេល 3 ថ្ងៃ។
ម៉ោងបើក៖ ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ 9:00 ដល់ 20:00
គោលការណ៍បង់ប្រាក់
វិធីសាស្ត្រទូទាត់ប្រាក់
សូមបង់ប្រាក់ឲ្យក្រុមហ៊ុនដឹកជញ្ជូន នៅពេលទទួលទំនិញ។ ក្រុមហ៊ុនដឹកជញ្ជូនរួមមាន Sagawa Express, Yamato Transport និង Japan Post។
វិធីទូទាត់មាន 2 ប្រភេទ៖ បង់ប្រាក់ពេលទទួលទំនិញ និងផ្ទេរប្រាក់តាមធនាគារ។
គណនីធនាគារ
滋賀銀行៖ 普通預金, 長浜支店,
- លេខគណនី 441199
- ឈ្មោះគណនី៖ カ)トモミマホーブクメール
ゆうちょ銀行៖ 店名 四六八, 普通預金,
- លេខគណនី 2430983
- ឈ្មោះគណនី៖ カ)トモミマホーブクメール
បើជ្រើសរើសការផ្ទេរប្រាក់តាមធនាគារ ត្រូវបង់ប្រាក់ជាមុន។ សូមផ្ទេរប្រាក់ក្នុងរយៈពេល 1 សប្តាហ៍បន្ទាប់ពីការបញ្ជាទិញ។
ថ្លៃសេវាផ្ទេរប្រាក់ជាបន្ទុករបស់អតិថិជន។ យើងនឹងផ្ញើទំនិញបន្ទាប់ពីបានបញ្ជាក់ការទទួលប្រាក់។
ពន្ធប្រើប្រាស់
អត្រាពន្ធគឺ 8% សម្រាប់អាហារ និង 10% សម្រាប់ទំនិញផ្សេងទៀត។ តម្លៃទំនិញដែលបង្ហាញបានរួមបញ្ចូលពន្ធរួចហើយ។
គោលការណ៍ដឹកជញ្ជូន
តំបន់ដឹកជញ្ជូន
ការដឹកជញ្ជូនមានតែក្នុងប្រទេសជប៉ុនប៉ុណ្ណោះ។
ការទទួលការបញ្ជាទិញ
យើងទទួលការបញ្ជាទិញតាមគេហទំព័រ។ ក្នុងករណីមានថ្ងៃឈប់សម្រាកយូរ ឬស្ថានភាពពិសេសខ្លះ អាចមានពេលដែលមិនអាចទទួលការបញ្ជាទិញបាន។
វិធីដឹកជញ្ជូន
ក្រុមហ៊ុនដឹកជញ្ជូន៖ Sagawa Express, Yamato Transport និង Japan Post។ បើមិនមានការកំណត់ពិសេស យើងនឹងផ្ញើទំនិញនៅថ្ងៃធ្វើការបន្ទាប់ សម្រាប់ការបញ្ជាទិញបង់ប្រាក់ពេលទទួលទំនិញ។
ថ្លៃដឹកជញ្ជូន
បង់ប្រាក់ពេលទទួលទំនិញ 1 កេសរហូតដល់ 25kg
ផ្ញើរធម្មតា
| តំបន់ / ទំហំកេស | 60 | 80 | 100 | 120 | 140 | 160 |
|---|---|---|---|---|---|---|
| 本州 | ¥880 | ¥1,100 | ¥1,210 | ¥1,330 | ¥1,430 | ¥1,650 |
| 北海道 / ហុកកៃដូ | ¥1,490 | ¥1,660 | ¥1,860 | ¥2,127 | ¥2,420 | ¥2,750 |
| 沖縄 / អូគីណាវ៉ា | ¥1,330 | ¥1,560 | ¥1,780 | ¥2,000 | ¥2,330 | ¥2,660 |
Yamato Transport 15kg (frozen/refrigerated), Sagawa Express 20kg (frozen/refrigerated), Japan Post 25kg (chilled)
ផ្ញើរដាក់ត្រជាក់
| តំបន់ / ទំហំកេស | 60 | 80 | 100 | 120 |
|---|---|---|---|---|
| 本州 | ¥1,100 | ¥1,250 | ¥1,490 | ¥1,890 |
| 北海道 / ហុកកៃដូ | ¥1,660 | ¥1,990 | ¥2,490 | ¥2,690 |
| 沖縄 / អូគីណាវ៉ា | ¥1,500 | ¥1,890 | ¥2,390 | ¥2,590 |
ផ្ទេរប្រាក់តាមធនាគារជាមុន 1 កេសរហូតដល់ 25kg
ផ្ញើរធម្មតា
| តំបន់ / ទំហំកេស | 60 | 80 | 100 | 120 | 140 | 160 |
|---|---|---|---|---|---|---|
| 本州 | ¥680 | ¥900 | ¥1,010 | ¥1,130 | ¥1,230 | ¥1,450 |
| 北海道 / ហុកកៃដូ | ¥1,290 | ¥1,460 | ¥1,660 | ¥1,927 | ¥2,220 | ¥2,550 |
| 沖縄 / អូគីណាវ៉ា | ¥1,130 | ¥1,360 | ¥1,580 | ¥1,800 | ¥2,130 | ¥2,460 |
Yamato Transport 15kg (frozen/refrigerated), Sagawa Express 20kg (frozen/refrigerated), Japan Post 25kg (chilled)
ផ្ញើរដាក់ត្រជាក់
| តំបន់ / ទំហំកេស | 60 | 80 | 100 | 120 |
|---|---|---|---|---|
| 本州 | ¥900 | ¥1,050 | ¥1,290 | ¥1,690 |
| 北海道 / ហុកកៃដូ | ¥1,460 | ¥1,790 | ¥2,290 | ¥2,490 |
| 沖縄 / អូគីណាវ៉ា | ¥1,300 | ¥1,690 | ¥2,190 | ¥2,390 |
គោលការណ៍ប្ដូរ/ត្រឡប់ទំនិញ
អំពីការត្រឡប់ និងប្តូរទំនិញ
យើងខិតខំរក្សាគុណភាពទំនិញឲ្យបានល្អបំផុត។ ប៉ុន្តែ ប្រសិនបើទំនិញខូច មានស្នាមកខ្វក់ ឬទំនិញដែលបានទទួលខុសពីការបញ្ជាទិញ សូមទាក់ទងក្រុមហ៊ុនជាមុនសិន ហើយផ្ញើទំនិញត្រឡប់មកអាសយដ្ឋានខាងក្រោម។ ក្នុងករណីនេះ ថ្លៃដឹកជញ្ជូនត្រឡប់ជាបន្ទុករបស់ក្រុមហ៊ុន។
〒526-0804 滋賀県長浜市加納町430-8
株式会社トモミマホーブクメール
វិធីទាក់ទង
សូមទាក់ទងតាមអ៊ីមែល ទូរស័ព្ទ ឬហ្វាក់ស៍ ក្នុងរយៈពេល 8 ថ្ងៃបន្ទាប់ពីទទួលទំនិញ។ ពេលទាក់ទង សូមរៀបចំវិក្កយបត្រ/ប័ណ្ណដឹកជញ្ជូនដែលក្រុមហ៊ុនបានចេញឱ្យ។ បើផុតកំណត់នេះ យើងមិនអាចទទួលការប្តូរទំនិញបានទេ។
អ្នកតំណាង៖ 中村 建介
TEL:0749-50-8743 FAX:0749-50-7698
អ៊ីមែល៖ tmkfood2525@gmail.com
ការសាកសួរតាមទូរស័ព្ទ៖ ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ 9:00 ដល់ 20:00
ចំណាំអំពីការប្តូរ និងការសងទំនិញ
ដោយសារទំនិញដែលយើងលក់មានអាហារ យើងមិនអាចទទួលការប្តូរ ឬសងទំនិញបានទេ លើកលែងតែករណីទំនិញខុសពីការបញ្ជាទិញ ឬទំនិញខូចខាត។ សូមអធ្យាស្រ័យ និងយល់ព្រមជាមុន។ ថ្លៃផ្ញើត្រឡប់ និងថ្លៃផ្ញើជាថ្មី ដែលពាក់ព័ន្ធនឹងករណីនេះ នឹងជាបន្ទុករបស់ក្រុមហ៊ុន។
គោលការណ៍ឯកជនភាព
ការការពារព័ត៌មានអតិថិជន
ព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន ដែលបានផ្តល់ពេលបញ្ជាទិញ ឬសាកសួរ នឹងមិនត្រូវបានបង្ហាញ លក់ ឬផ្ទេរទៅឲ្យក្រុមហ៊ុន ឬបុគ្គលផ្សេងទៀតឡើយ លើកលែងតែករណីចាំបាច់សម្រាប់ការផ្ញើទំនិញ ឬការទាក់ទងទៅអតិថិជន។
ប៉ុន្តែ ប្រសិនបើមានការស្នើសុំឲ្យបង្ហាញព័ត៌មានផ្អែកលើច្បាប់ ករណីនេះមិនស្ថិតក្រោមការកំណត់ខាងលើទេ។
គោលការណ៍ការពារព័ត៌មានផ្ទាល់ខ្លួន
ក្រុមហ៊ុនយើងយល់ដឹងពីសារៈសំខាន់នៃការការពារព័ត៌មានផ្ទាល់ខ្លួន ហើយបានកំណត់គោលការណ៍ការពារព័ត៌មានផ្ទាល់ខ្លួន ដើម្បីឲ្យក្រុមហ៊ុនទាំងមូលខិតខំការពារព័ត៌មានផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវ។
នៅពេលប្រមូលព័ត៌មានផ្ទាល់ខ្លួនដោយផ្ទាល់ ក្រុមហ៊ុនយើងនឹងប្រមូលតាមវិធីស្របច្បាប់ និងយុត្តិធម៌ បន្ទាប់ពីទទួលបានការយល់ព្រមពីម្ចាស់ព័ត៌មាន។
នៅពេលប្រមូលព័ត៌មាន ក្រុមហ៊ុនយើងនឹងបញ្ជាក់គោលបំណងនៃការប្រើប្រាស់ឲ្យបានច្បាស់ ហើយប្រមូលត្រឹមតែព័ត៌មានដែលចាំបាច់សម្រាប់គោលបំណងនោះប៉ុណ្ណោះ។
ព័ត៌មានរសើបដែលអាចមានហានិភ័យខ្ពស់ក្នុងការប៉ះពាល់ដល់ផលប្រយោជន៍របស់បុគ្គល នឹងមិនត្រូវបានប្រមូលឡើយ លើកលែងតែករណីមានការយល់ព្រមច្បាស់លាស់ពីម្ចាស់ព័ត៌មាន ឬមានមូលដ្ឋានតាមច្បាប់។
ប្រសិនបើក្រុមហ៊ុនយើងទទួលការងារពីភាគីក្រៅ ឬផ្តល់ការងារទៅភាគីក្រៅ ដែលពាក់ព័ន្ធនឹងការដំណើរការព័ត៌មានផ្ទាល់ខ្លួន ក្រុមហ៊ុនយើងនឹងកំណត់លក្ខខណ្ឌអំពីការរក្សាសម្ងាត់ ការផ្តល់បន្ត ការទទួលខុសត្រូវពេលមានគ្រោះថ្នាក់ ការប្រគល់ត្រឡប់ និងការលុបព័ត៌មានផ្ទាល់ខ្លួននៅពេលបញ្ចប់កិច្ចសន្យា ហើយអនុវត្តតាមលក្ខខណ្ឌនោះ។
ព័ត៌មានផ្ទាល់ខ្លួននឹងត្រូវបានប្រើប្រាស់ ឬផ្តល់ទៅភាគីផ្សេង ត្រឹមតែវិសាលភាពដែលបានទទួលការយល់ព្រមពីម្ចាស់ព័ត៌មានប៉ុណ្ណោះ។
ក្រុមហ៊ុនយើងនឹងរក្សាព័ត៌មានផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវ និងចាត់វិធានការការពារ ការចូលប្រើដោយគ្មានសិទ្ធិ ការបាត់បង់ ការបំផ្លាញ ការកែប្រែ និងការលេចធ្លាយព័ត៌មាន។
ក្រុមហ៊ុនយើងនឹងគោរពតាមច្បាប់ជប៉ុន និងបទដ្ឋានផ្សេងៗដែលពាក់ព័ន្ធនឹងការការពារព័ត៌មានផ្ទាល់ខ្លួន ហើយខិតខំកែលម្អគោលការណ៍នេះជាបន្តបន្ទាប់។
ប្រសិនបើមានសំណួរអំពីមាតិកានៅទំព័រនេះ ឬអតិថិជនចង់ពិនិត្យព័ត៌មានផ្ទាល់ខ្លួនរបស់ខ្លួន សូមទាក់ទងមក៖
TEL:0749-50-8743
អ្នកទទួលបន្ទុក៖ 中村
អាជ្ញាប័ណ្ណ
អាជ្ញាប័ណ្ណអ្នកលក់ទំនិញជជុះ៖
អនុញ្ញាតដោយគណៈកម្មការសុវត្ថិភាពសាធារណៈខេត្ត Shiga
លេខអនុញ្ញាត៖ 第60111R030013
ការបង្ហាញអាជ្ញាប័ណ្ណលក់គ្រឿងស្រវឹង៖
ការិយាល័យពន្ធ Nagahama
លេខអនុញ្ញាត៖ 長浜法第227号
ផ្លាកសញ្ញាអ្នកគ្រប់គ្រងការលក់គ្រឿងស្រវឹង
ឈ្មោះកន្លែងលក់គ្រឿងស្រវឹង៖
トモミ マホーブ クメール
ទីតាំង៖
長浜市加納町字西里ノ内430−8
ឈ្មោះអ្នកគ្រប់គ្រងការលក់គ្រឿងស្រវឹង៖
中村 建介
ថ្ងៃចូលរួមវគ្គបណ្តុះបណ្តាលអ្នកគ្រប់គ្រងការលក់គ្រឿងស្រវឹង៖
令和2年10月13日
ថ្ងៃកំណត់ត្រូវចូលរួមវគ្គបណ្តុះបណ្តាលលើកបន្ទាប់៖
令和5年10月12日
ស្ថាប័នរៀបចំវគ្គបណ្តុះបណ្តាល៖
長浜小売酒販組合
រូបភាពហាង